ចៃម៉្សៅ (ចៃស) ស្ថិតនៅក្នុងគ្រួសារ Pseudococcidae |
ចៃម៉្សៅឈ្មោល និងញី មានលក្ខណៈរូបសាស្ត្រខុសគ្នាស្រឡះ ។ សត្វញីពេញវ័យមានប្រវែង ៣មីលីម៉ែត្រ ។ សត្វញីពេញវ័យ និងកូនញាស់មានរាងជាពងក្រពើ និងរុំស្រោបទៅដោយស្រទាប់ភ្លឺរលោងពណ៌ស ។ សត្វចៃឈ្មោលមានរូបរាងតូចស្រដៀងនឹងចៃផ្សេងទៀតដែរ ។
ការបំផ្លាញ៖
ចៃម៉្សៅញីរុំស្រោបត្រួយ
បណ្តូល ដើម និងស្លឹក បង្កើតបានជាគំនរ ឬសុំពណ៌ស ។ ពួកវាជាប្រភេទសត្វល្អិតចោះទម្លុះ
និងជញ្ជក់ដែលធ្វើឱ្យដំណាំក្រិនមិនអាចលូតលាស់ និងខូចទ្រង់ទ្រាយ ផ្កា ផ្លែ ។
ចំណែចៃម៉្សៅឈ្មោល មានជីវិតរស់នៅខ្លី និងមិនស៊ីបំផ្លាញនៅខណៈវាជាសត្វពេញវ័យ ។ វាច្រើនមានវត្តមាននៅរដូវអស់ទឹកភ្លៀង
។
ដំណាំត្រូវបំផ្លាញ៖
ដំឡូង ស្វាយចន្ទី ល្ង
សណ្តែកដី សណ្តែកបាយ សណ្តែកសៀង និងដំណាំផ្សេងទៀត ។
No comments:
Post a Comment