ចំពោះមុខ ការចូលរួមរបស់យើងខ្ញុំក្នុងការចងក្រងបង្កើតជាសហគមន៍កសិកម្មនៅក្នុងមូលដ្ឋាន គឺជាកត្តាចាំបាច់ និងមានសារៈសំខាន់ ក្នុងគោលបំណងប្រមូលផ្តុំកម្លាំងផលិតកម្ម និងមធ្យោបាយផលិតកម្ម ដើម្បីពង្រីកសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ឬសេវាកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម លើកកម្ពស់ផលិតផលទាំងបរិមាណ និងគុណភាព ការពារថ្លៃផលិតផល និងប្រកួតប្រជែង ទីផ្សារផលិតផលកសិកម្ម ព្រមទាំងលើកកម្ពស់ផលប្រយោជន៍របស់ប្រជាកសិករ ក្នុងមូលដ្ឋានដោយស្មើភាព សមធម៌ និងសេចក្តីថ្លៃថ្នូ។
ពាក្យស្លោក៖
«លើកកម្ពស់គុណភាពជីវិត និងភាពជាម្ចាស់របស់ប្រជាកសិករ»
ទិសដៅ × ចក្ខុវិស័យ៖
ក. ផលិតកម្មកសិកម្ម១.ដាំដំណាំគ្រប់ប្រភេទ
២. បណ្តុះ ផ្សាំ និងផ្គត់ផ្គង់ពូជដំណាំគ្រប់ប្រភេទ
៣. ការចិញ្ចឹមសត្វ និងផ្គត់ផ្គង់សាច់សត្វដល់ទីផ្សារសាធារណៈ
ខ. កសិឧស្សាហកម្ម
១. កែច្នៃម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងសំអាង
២. ផលិត និងកែច្នៃជី និងថ្នាំកសិកម្មគ្រប់ប្រភេទ
៣. ឃ្លាំងស្តុក និងសំងួតផលិតផលកសិកម្មគ្រប់ប្រភេទ
គ. កសិពាណិជ្ជកម្ម
១. ប្រមូលទិញ ផ្លាស់ប្តូរ ផ្គត់ផ្គង់ផលិតផលកសិកម្មគ្រប់ប្រភេទ
២. ទិញ/លក់នាំចូល និងផ្គត់ផ្គង់ធាតុចូលផ្នែកកសិម្មគ្រប់ប្រភេទ
៣. បង្កើតផ្សារសហគមន៍សម្រាប់លក់/ទិញផលិផលកសិកម្ម និងទំនិញគ្រប់ប្រភេទ
ឃ. សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម
១. សេវាកម្មឥណទានខ្នាតតូច និងមធ្យមផ្នែកកសិកម្ម
២. សេវាកម្មផ្ទេរប្រាក់ និងសកម្មភាពប្រាក់សន្សំ
៣. ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នសម្រាប់កសិកម្ម
៤. សេវាកម្មភ្ជួររាស់ និងដឹកជញ្ជូន។
បេសកកម្ម៖
សហគមន៍បំពេញបេសកម្មជូនសមាជិក សមាជិកាដូចខាងក្រោម៖១. សហគមន៍កសិកម្មមានស្វ័យភាពក្នុងការធ្វើសកម្មភាព សេដ្ឋកិច្ច និងធ្វើប្រតិបត្តិការមុខជំនួញដោយឯករាជក្នុងក្របខណ្ឌផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម និងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដើម្បីផលចំណេញជូនសមាជិក សមជិកា។
២. ធានាសិទ្ធរបស់សមាជិក សមាជិកា ក្នុងការចូលរួមបំពេញគោលដៅសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយធ្វើជាតំណាងឱ្យសមាជិក ដើម្បីចុះកិច្ចសន្យានិងអនុវត្តកិច្ចសន្យាជាមួយផ្នែកឯកជន ឬដៃគូអភិវឌ្ឍផ្សេងទៀត។
៣. ប្រមូលផ្តុំបង្កើតប្រភពដើមទុន និងមូលនិធិផ្សេងៗទៀត ដែលបានពីការចូលរួមរបស់សមាជិក សមាជិកាសហគមន៍កសិកម្ម ធ្វើការគ្រប់គ្រងហិរញ្ញកិច្ច គណនេយ្យកិច្ច ការត្រួតពិនិត្យបញ្ជី ការរក្សា និងការបង្កើតដើមទុន និងធនធានដ៏ទៃទៀតរបស់សហគមន៍កសិកម្ម ព្រមទាំងបង់ពន្ធ និងបំពេញកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត ប្រកបដោយភាពទទួលខុសត្រូវ ចំពោះមុខច្បាប់ និងបទប្បញ្ញតិជាធរមាន។
៤. សម្រួលការចូលរួមរបស់សមាជិក សមជិកា នៅក្នុងការស្ថាបនានិងការអភិវឌ្ឍន៍សហគមន៍កសិកម្ម តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សមាជិក ដោយផ្តល់នូវសេវាកម្មគាំទ្រ ផលិតកម្មកសិកម្ម ផ្តល់ជំនួយបច្ចេកទេស ផ្សព្វផ្សាយ អប់រំនិងបណ្តុះបណ្តាល ផ្តល់ព័ត៌មានពាក់ព័ន្ធទាំងឡាយ អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងនាំមកនៅបច្ចេកវិទ្យាថ្មី និងទំនើបនៅក្នងផលិតកម្មកសិកម្ម ដើម្បីទទួលបានទិន្នផលខ្ពស់ទាំងបរិមាណ និងគុណភាព ដោយធានាបាននូវ ស្ថិរភាពទីផ្សារនិងថ្លៃផលតផល ព្រមទាំងមានតម្លៃបន្ថែមចំពោះផលិតផលសម្រាប់ការប្រកួតប្រជែងទីផ្សារ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
៥. ស្នើរសុំ ឬទទួលយកជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងពីប្រភពជំនួយស្របច្បាប់ផ្សេងទៀត។
៦. សហគមន៍កសិកម្មលើកកម្ពស់គុណវិឌ្ឍិដឹកនាំអនុវត្តរចនាសម្ព័ន្ធគ្រប់គ្រង ក្នុងការធ្វើប្រតិបត្តិការមុខជំនួញរបស់ខ្លួន ដោយផ្អែកតាមគោការគ្រឹះរបស់សហគមន៍កសិកម្មនិងអនុលោមតាមបទប្បញ្ញតិនិងនីតិវិធីនៃច្បាប់ស្តីពីសហគមន៍កសិកម្ម និងលក្ខន្តិកៈរបស់សហគមន៍កសិម្ម។
៧. បំពេញបេសកកម្មពាក់ព័ន្ធផ្សេងទៀត ស្របតាមដំណាក់កាលរីកចម្រើនរបស់ខ្លួនក្រោមគោលដៅអភិវឌ្ឍន៍សហគមន៍កសិម្ម។
អាស័យដ្ឋានទីស្នាក់ការ ៖ ផ្លូវលេខ ៥៧បេ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
អ៊ីម៉ែល៖ vuthy73@gmail.com _Facebook ៖ សហគមន៍កសិម្មបួរកម្ពុជា
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcXFlALOhr4nd2ry-D5KYyC6MChGIehsK4qXzKgF2wwKPnc9LI-Qzy2AQRq9EqmMhNrcToUfy-7xEHFYhOU59NnJq0jiNIQypkUx3JrhxZIDi5ubFgNnS-UuxQRh6mR9ab5tWgVVcdbg/s1600/20170505_150528.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAU_BDZIrVQsfK-8HFR3jrlcpaH7IZTZwqpJxKh4Wsl5Tvtx8DmnIBJi4oHLY-Oknb0AGyF2RsnAlGg8w7vwiWggSCO3-gdiIdZ_rUtEkhxoWNQgHxAmnAo4LoJHMJq90Z-SPrQc5hvw/s1600/20170707_151515.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQPrG0bE17YAKeiYYnpdIxN-Xt_q9Qk8WQaJ1uyU3jHjzSNOTQktNwMDc_-U7o-eo3Jerjtmn349QqkXAFC-Qaf04dSQSfQWwS0dMC9nYj_GIXmzzpBNLBuDx_Fxy7njTHB-vkLyRdlQ/s1600/20170505_150544.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2VJA_FXL80ixOj1Zaylz0dr4YGmajOtoRDZheCQESahsirfi5xZzvxWAttr4zGu3ixDpQFSOxLGG1oUxVA8Cgcjx7EnYWM90FgDQa7XEH1zZNh17ZZ9Hux0SsrPzy5mEkULwevExToA/s1600/20170718_102806.jpg)
No comments:
Post a Comment