Friday, July 3, 2020

បញ្ហាថ្នាំកសិកម្មនៅកម្ពជា
https://drive.google.com/file/d/0B5UlSl5KbceuRXFJendkaUVsZ1U/view?usp=sharing


ដើម្បីទាញយក៖ https://drive.google.com/file/d/1mWQFeyXupIIPRimiEKy1KaOaXMl6vipP/view?usp=sharing

Wednesday, July 1, 2020

សត្វល្អិតបំផ្លាញដំណាំ


ចៃម៉្សៅ (ចៃស)

ចៃម៉្សៅ (ចៃស) ស្ថិតនៅក្នុងគ្រួសារ Pseudococcidae

ចៃម៉្សៅឈ្មោល និងញី មានលក្ខណៈរូបសាស្ត្រខុសគ្នាស្រឡះ ។ សត្វញីពេញវ័យមានប្រវែង ៣មីលីម៉ែត្រ ។ សត្វញីពេញវ័យ និងកូនញាស់មានរាងជាពងក្រពើ និងរុំស្រោបទៅដោយស្រទាប់ភ្លឺរលោងពណ៌ស ។ សត្វចៃឈ្មោលមានរូបរាងតូចស្រដៀងនឹងចៃផ្សេងទៀតដែរ ។
ការបំផ្លាញ៖
ចៃម៉្សៅញីរុំស្រោបត្រួយ បណ្តូល ដើម និងស្លឹក បង្កើតបានជាគំនរ ឬសុំពណ៌ស ។ ពួកវាជាប្រភេទសត្វល្អិតចោះទម្លុះ និងជញ្ជក់ដែលធ្វើឱ្យដំណាំក្រិនមិនអាចលូតលាស់ និងខូចទ្រង់ទ្រាយ ផ្កា ផ្លែ ។ ចំណែចៃម៉្សៅឈ្មោល មានជីវិតរស់នៅខ្លី និងមិនស៊ីបំផ្លាញនៅខណៈវាជាសត្វពេញវ័យ ។ វាច្រើនមានវត្តមាននៅរដូវអស់ទឹកភ្លៀង ។
ដំណាំត្រូវបំផ្លាញ៖
ដំឡូង ស្វាយចន្ទី ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកសៀង និងដំណាំផ្សេងទៀត ។

Monday, September 4, 2017

បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អ ទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា/ឆ្នាំ

បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ ផ្លែបានច្រើន ផ្លែធំល្អទទួលបានចំណូល ចាប់ពី5000$-8000$ ក្នុងមួយហិកតា/ឆ្នាំ! ពិតជាល្អណាស់សូមជួយ share បន្តផង!
វិធីដាំ៖
– ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
– លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
– ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
– ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
– រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ ទឹក ចំណាយតិចជាងគេ
– ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ