មូលដ្ឋានគ្រឹះនៃការដាំដំណាំដូង៖
ដំណាំដូង គឺជាប្រភេទដំណាំឧស្សាហកម្មមួយដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ដូង ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន សម្រាប់កែច្នៃជាប្រេង សាប៊ូ គ្រឿងសំអាង ផលិតផលឧស្សហកម្មផ្សេងៗ និងបរិភោគជាអាហារ ដែលប្រើបានទាំងខ្ចី និងទុំផងដែរ។ ប្រេងដូង ដែលបានមកពីសាច់ដូងស្រស់ដោយមិនឆ្លងកាត់ដំណើរការគីមី គឺសម្បូរទៅដោយ វីតាមីន សារធាតុរ៉ែ និងអង់ទីករប្រឆាំងអុកស៊ីតកម្ម។
ដូងត្រូវបានគេដាំដុះក្រោមលក្ខខណ្ឌអាកាសធាតុផ្សេៗពីគ្នា។ វាត្រូវការកម្ពស់ទឹកភ្លៀងជាមធ្យម ២០០០ ម.ម ប្រចាំឆ្នាំ ដើម្បីការលូតលាស់បានល្អ និងទិន្នផលជាអតិបរិមា។
តម្រូវការដីសម្រាប់ដំណាំដូង៖
ដូងត្រូវបានគេដាំដុះលើប្រភេទដីផ្សេងៗគ្នាជាច្រើន ទាំងដីល្បាយ ដីខ្សាច់មាត់សមុទ្រ ល្បាប់ភក់ ដីឥដ្ឋ។ លក្ខខណ្ឌដីល្អប្រសើរសម្រាប់ការលូតលាស់របស់ដូង គឺមានសមត្ថភាពស្តុកទឹក និងជ្រាបទឹកបានល្អ ព្រមទាំងមានដង្ហើមទឹកជម្រៅ ៣ ម៉ែត្រ និងផ្ទៃដីជម្រៅ ២ម៉ែត្រ។
ពូជ៖
ដូងមានពីរប្រភេទ គឺដូងខ្ពស់ និងដូងតឿ។
No comments:
Post a Comment