តម្រូវការសារធាតុចិញ្ចឹម និងតួនាទីរបស់ជីលើដំណាំចេក
ជាទូទៅដំណាំចេក ត្រូវការសារធាតុចិញ្ចឹមខ្ពស់ដើម្បីការលូតលាស់ និងបង្កើនទិន្នផល។ ដូច្នេះតម្រូវឲ្យមានការប្រើប្រាស់ជីទាំងនោះបានសមស្រប៖
១. អាសូត(N) ៖ មានតួនាទីសំយោគប្រូតេអ៊ីន( បង្កើនកាលូតលាស់ និងទិន្នផល)
២. ផូស្វ័រ(P) ៖ បែងចែកកោសិកា និងបង្កើតឲ្យមានផ្លែច្រើន រឹងមាំ
៣. ប៉ូតាស្យូម(K) ៖ ដឹកនាំជាតិស្ក គ្រប់គ្រងស្តូមាត បង្កើតអង់ស៊ីមជាច្រើន និងកាត់បន្ថយពីភាពងាយទទួលរងពីជំងឺ
៤. កាលស្យូម(Ca) ៖ ជាអ្នកបង្កើតជញ្ជាំងកោសិកាមួយដ៏សំខាន់ និងកាត់បន្ថយពីការជ្រៀតចូលនៃជំងឺផ្សេងៗ
៥. ម៉ាញេស្យូម(Mg) ៖ ជាមជ្ឈមណ្ឌលផលិតម៉ូលេគុលក្លរ៉ូភីល
៦. ស៊ុលផួ (S)៖ សំយោគអាស៊ីដអាមីណូ cysteine និង methionine សំខាន់ៗ
៧. ដែក(Fe) ៖ សំយោគក្លរ៉ូភីល
៨. ម៉ង់កាណែស(Mn) ៖ ជាធាតុចាំបាច់ក្នុងដំណើររស្មីសំយោគ
៩. ប័រ(B) ៖ ការបង្កើតជញ្ជាំងកោសិកា ជួយដល់ដំណុះនិងពន្លូតបំពង់លំអង ព្រមទាំងចូលរួមក្នុងការរំលាយអាហារនិងការដឹកជញ្ជូនជាតិស្ករ។
១០. ស័ង្កសី(Zn) ៖ សំយោគអ័រម៉ូនអុកស៊ីន
១១. ទង់ដែង() ៖ មានឥទ្ធិពលនៅក្នុងការរំលាយអាហារនៃអាសូតនិងកាបូអ៊ីដ្រាត
១២. ម៉ូលីដែន(Mo) ៖ ធាតុផ្សំនៃអង់ស៊ីម nitrate-reductase និង nitrogenase ។
No comments:
Post a Comment